Link

គន្លឺះសិក្សាសំរាប់សិស្សមធ្យម ឬ ខ្សោយបើពិតជាចង់ជាប់បាក់ឌុបឆ្នាំនេះ

រូបភាពប្រភពពី : www.willbrehm.com
អត្ថបទនេះគឺលើកឡើងពីគន្លឺះសំខាន់ៗមួយចំនួន សំរាប់សិស្សកំរិតមធ្យម ឬ ខ្សោយក្តី ដើម្បីអាចប្រលងជាប់ នាសម័យប្រលង​ ២៤ សីហា ២០១៥​ ខាងមុខនេះ ។
បើអ្នកព្យាយាម អ្នកគង់តែបានសំរេច,


១. ​គិតថាខ្លួនឯងអាចធ្វើបាន
បើទោះបីអ្នកជាសិស្សមធ្យម ឬ ខ្សោយយ៉ាងណាក្តី តែគន្លឺះដំបូងដើម្បីអាចប្រលងជាប់ គឺ  ការតាំងចិត្ត និង គិតថាខ្លួនឯងនឹងអាចធ្វើបាន ហើយត្រូវនិយាយថា ខ្ញុំនឹងអាចប្រលងជាប់ដោយសមត្ថភាពខ្ញុំ ។ បើសិនជាអ្នកនៅតែអោបក្រសោបការព្រួយបារម្ភ ដោយមិនបានខិតខំរៀនសូត្រ ហើយ នៅតែនិយាយថា អ្នកមិនអាចប្រលងជាប់ទេ នោះគំនិតអវិជ្ជមានរបស់អ្នក នឹងក្លាយជាលេស ដែលធ្វើឲអ្នកមិនខំប្រឹងឲអស់ពីសមត្ថភាព ដែលការពិត គឺ អ្នកក៏អាចប្រលងជាប់ដែរ ។
ផ្ទុយទៅវិញបើសិនជាអ្នក ថាអ្នកមិនសូវចេះមែន តែអ្នកត្រូវតែប្រឹងរៀនដើម្បីឲប្រលងជាប់នាពេលខាងមុខ ដោយយកគំរូតាមគន្លងដែលសិស្សដែលធ្លាប់ប្រលងជាប់នាឆ្នាំមុនៗ ជាពិសេសឆ្នាំមុន នោះអ្នកនឹងខិតខំឲអស់ពីសមត្ថភាពរួចលទ្ធផលប្រាកដជាសមប្រកប ។
គេអាចធ្វើបាន អ្នកក៏អាចធ្វើបាន
២. ស្គាល់កាលៈទេសៈ
អ្នកត្រូវដឹងថា ពេលនេះ គី ពេលដែលអ្នកត្រូវការជាប់ មិនមែនត្រូវការចេះទាំងអស់គ្រប់មុខទេ ព្រោះការចេះមេរៀនគ្រប់មុខ គី ត្រូវការពេល មិនមែនមួយរយៈពេលខ្លីនោះទេ ។ ដូចនេះអ្នកត្រូវប្រឹងក្នុងកំរិតណាមួយឲសមល្មម អាចជាប់គ្រប់មុខបាន​ ឬ ឲជាប់ត្រឹមពិន្ទុអប្បបរិមា, គប្បីមិនគួរប្រឹងខ្លាំងតែមួយមុខនោះទេ ។
 អ្នកត្រូវ ស្គាល់ពេល ស្គាល់វេលា
៣. ស្គាល់ខ្លួនឯង
អ្នកត្រូវស្គាល់ឯង ថា ខ្លួននៅស្ថិតនៅ កំរិតណា, អាចធ្វើបានប៉ុន្មាន ចេះអ្វីខ្លះ !
ជាក់ស្តែងពិន្ទុសំរាប់ជាប់ក្នុងឆ្នាំនេះ គឺ ២៣៧ពិន្ទុ ដូច្នោះអ្នកត្រូវតែចាប់ផ្តើមតេស្តសមត្ថភាពខ្លួនឯង ដោយសាកធ្វើលំហាត់ប្រលងឆ្នាំមុន ហើយ កំណត់ពេលវេលាឲដូចប្រលងមែនទែន ដោយ យកវិញ្ញាសាឆ្នាំមុនមក(ឬវិញ្ញសាឆ្នាំមុនៗ) រួចទាញក្រដាស ស មកធ្វើ ដោយ កំណត់ពេលជាក់លាក់ ហើយមិនត្រូវបើកមើលកំណែអ្វីឡើយ កំលុងពេលតេស្តនេះជាក់ស្តែងគឺ ធ្វើដោយខ្លួនឯង ១០០% ពេញម៉ោង ទោះបានតិច ឬ ច្រើនក្តី ចូរព្យាយាមធ្វើ និង សរសេរដោយខ្លួនឯង ជាមុនសិន ។​ រួចពេលដល់ម៉ោងកំនត់ ចូរពិនិត្យថាអ្នកធ្វើបានប៉ុន្មានភាគរយ, ចំនុចណាដែលពិបាក ចំនុចណាអាចធ្វើបាន ។
ដឹងខ្លួនឯងចេះអ្វី មិនចេះអ្វី ជាមុនទើបរកដំណោះស្រាយស្រួល
៤. ហ្វឹកហាត់
ក្រោយពីដឹងថាអ្នកស្ថិតនៅកំរិតណា ចេះអ្វី ខ្សោយអ្វី ចេះប្រូបាប តែ​អត់សូវចេះរកអាស៊ីមតូតរបស់ខ្សែកោង អត់ចេះថ្លឹងសមីការគិមី ……ល…… រួចអ្នកត្រូវចាប់ផ្តើមដោះស្រាយវាភ្លាម បើមិនចេះចំនុចណា អ្នកត្រូវសួរមិត្តភក្តិ ឬ លោកគ្រួអ្នកគ្រូ ដែលចេះឲជួយពន្យល់អ្នក ឲបានយល់ ចូរកុំខ្លាចនូវការសួរ, សិស្សភាគច្រើនខ្លាចការសួរ និង សុំការជួយពន្យល់ពីមិត្តភក្តិព្រោះវាហាក់បីដូចមានន័យថាខ្លួនឯងអន់ ឬ មិត្តភក្តិចំអកថាមិនចេះ ប៉ុន្តែវាមិនមែនដូច្នោះទេ, មិត្តភក្តិអ្នកមិនដែលគិតដូច្នោះឡើយ ពោលគឺ ចង់ឲជាប់បាក់ឌុបទាំងអស់គ្នា បើទោះពួកគេនិយាយលេងទៅអ្នកក្តី ។ អ្នកអាចទាញយកសៀវភៅសង្ខេបរបស់ក្រសួងអប់រំ ដែលជាគោលគ្រឹះជំនួយស្មារតីសំរាប់ជាទុនក្នុងពេលប្រលង រីឯចំពោះមុខវិជ្ជាគិតលេខ,ដោះស្រាយ ដូចជា គណិត គិមី អ្នកក៏អាចសាកទិញសៀវភៅកំណែ ដែលមានលំហាត់ រួចសាកធ្វើវា និង មើលការពន្យល់របៀបដោះស្រាយរបស់វា  រីឯចំពោះមុខវិជ្ជាទាក់ទងនឹងសង្គម ដូចជា ប្រវត្តិវិទ្យា ភូមិវិទ្យា ជាដើម ចូរអ្នកមើលនិងអានក្នុងសៀវភៅពុម្ពរបស់ក្រសួងអប់រំ រួចចាប់យកចំនុចដែលសំខាន់ៗ ។
ខ្សោយត្រង់ណា ពង្រឹងត្រង់ណា កុំខ្លាចសួរពេលមិនចេះ
៥. របត់ប្រចាំថ្ងៃ​
        ទោះបីជាអ្នកខំទៅរៀនគួរយ៉ាងច្រើន យ៉ាងណាក្តី ជាមួយគ្រូពូកែ យ៉ាងណា តែបើពេលរៀនអ្នកមិនយកចិត្តទុកដាក់ ស្តាប់គ្រូពន្យល់ ហើយ មកដល់ផ្ទះអ្នកមិនបានរំលឹក ឬ ធ្វើវាដោយខ្លូនឯងនោះទេ​ ចុងក្រោយចំនេះដឹងរបស់អ្នកនឹងនៅតែដដែល ឬ កើនតិចបំផុត, ចូររៀនដោះស្រាយលំហាត់ដោយខ្លួនឯង ។ ជាកំហុសមួយទៀតបើសិនជាប្រឹងរៀនខ្លាំងពេក​ ដោយមិនបានថែទាំសុខភាព គេងមិនគ្រប់គ្រាន់​ជាពិសេសនៅមុនថ្ងៃប្រលង២ ៣ ថ្ងៃ ដូចនេះអ្នកត្រូវគេងឲបានគ្រប់គ្រាន់៦ទៅ៨ម៉ោង ហើយគួរកុំចំណាយពេលលេងទូរស័ព្ទច្រើនពេកក្នុងន័យកំសាន្ត ដូចជាលេង Facebook,Line,Instagram, Clash of Clan ។
អ្នកមិនចាំបាច់ត្រូវទៅរៀនគួររហូតនោះទេ បើសិនជាអ្នកនៅតែមិនរៀនធ្វើវាដោយខ្លួនឯង
អ្នកគួរនៅផ្ទះហឹ្វកហាត់ធ្វើលំហាត់ និង មើលមេរៀន រួចសំរាក ដើម្បីបង្កើនទំនុកចិត្ត ។


  • ហើយខាងក្រោមនេះជាគេហទំព័ររបស់ក្រសួងអប់រំ ដែលបាននូវមេរៀនសង្ខេប ព្រមទាំងវីដេអូបង្រៀនគណិតវិទ្យាផងដែរ
    http://krou.moeys.gov.kh/kh/component/jak2filter/?isc=1&category_id=1&xf_1=12&st=any&language=km-KH
Oldest