អត្ថបទនេះគឺសំរាប់សិស្សទី១២ដែលទើបប្រលងបាក់ឌុបហើយថ្មីៗនេះ រួចមានចិត្តចង់ក្លាយជាគ្រូពេទ្យឬ ក្រុមវេជ្ជសាស្រ្ត នាថ្ងៃអនាគត ដើម្បីជួយវិស័យសុខាភិបាលយើងទាំងអស់គ្នាឲកាន់តែរឹងមាំ ។ ដូចនេះអ្នកត្រូវសំរេចចិត្តឲបានច្បាស់លាស់ និង ដឹងរឿងមួយចំនួន មុននឹងចូលប្រលូកវិស័យមួយនេះ ៖
១. ច្បាស់ថាអ្នកពិតជាចង់រៀន
មុខវិជ្ជាមួយនេះ ពិតជាសំខាន់ដែលទាមទារខ្ពស់នូវការស្រលាញ់ចំពោះវិស័យមួយនេះយ៉ាងពិតប្រាកដ ។ អ្នកគួរតែជ្រើសរើសវាចេញពីចិត្ត ដែលចង់ជួយអ្នកដទៃ មិនមែនរៀនព្រោះតាមមិត្តភក្តិនោះទេ ជាពិសេសចូរកុំគិតថា ដើម្បីតែលុយ, បើធ្វើការរដ្ឋ អាជីពជាគ្រូពេទ្យគឺ ធ្វើការទទួលប្រាក់ខែ មិនមែន រកស៊ី នោះទេ ដូច្នោះបើអ្នកចង់រៀនព្រោះតែលុយ ចូរសាកពិចារណាម្តងទៀត ។
តើអ្នកពិតជាចង់ក្លាយជាគ្រូពេទ្យដ៏ល្អមួយមែនទេ ?
២. ត្រៀមចិត្ត
នេះជាកត្តាសំខាន់ ដែលខ្ញុំគិតថា អ្នកគួរត្រៀមជាពិសេសជាងគេ គឺ ទឹកចិត្ត ។ វិស័យវេជ្ជសាស្រ្តសព្វថ្ងៃ គឺ មានឈ្មោះមិនសូវល្អ ដែលអ្នកតែងតែលឺ គេរិះគន់ និង វាយប្រហារជាច្រើន ដែលការពិត ពត៏មានខ្លះគឺមិនមានភាពច្បាស់ការណ៏ ហើយខ្លះទៀតគឺមកពី ភាពមិនយោគយល់គ្នា&ការយល់ចំពោះផ្នែកវេជ្ជសាស្រ្ត របស់បងប្អូនប្រជាពលរដ្ជយើង ។ បែបបទបង់ថ្លៃ/ព្យាបាលក្នុងមន្ទីរពេទ្យ និង ការយល់អំពីការព្យាបាល គឺ ពិបាកនិងពន្យល់ទៅកាន់ប្រជាជនបន្តិច ( ព្រោះយើងរៀនដល់ទៅ ៦-១០ឆ្នាំ ទើបអាចដឹងនិងយល់ ចឹងរឿងខ្លះគឺពិបាកដែរ ក្នុងការពន្យាល់ប្រជាជន ) ដូច្នោះអ្នកត្រូវអត់ធ្មត់ខ្លាំង ក្នុងការទទួលពាក្យអវិជ្ជមាន បើទោះបីអ្នកបានធ្វើត្រូវ និង តាមក្រមសីលធម៏ក្តី ហើយចូរព្យាយាមពន្យល់ពីបហ្ហាដែលតែងយល់ច្រលំគ្នា របស់អ្នកជំងឺទៅកាន់គ្រូពេទ្យ ។ សង្ខេបយ៉ាងខ្លី គឺ ត្រូវអត់ធ្មត់ ធ្វើច្រើនជាងនិយាយ ។
ត្រូវអត់ធ្មត់ ធ្វើច្រើនជាងនិយាយ
៣. ប្រឹងមុខវិជ្ជាគោលទាំងបី
មុខវិជ្ជាដែលអ្នកត្រូវប្រឹង និង ត្រៀមមុនប្រលងចូល គឺ គណិតវិទ្យា គិមីវិទ្យា និង ជីវវិទ្យា ។
មុខវិជ្ជាដែលអ្នកត្រូវប្រឹង និង ត្រៀមមុនប្រលងចូល គឺ គណិតវិទ្យា គិមីវិទ្យា និង ជីវវិទ្យា ។
អ្នកអាចមើលលំហាត់នៅក្នុងសៀវភៅពុម្ពទាំង៣មុខ រួចសាកល្បងធ្វើវា ព្រោះតាមឆ្នាំកន្លងមក គឺ លំហាត់ជ្រើសយកពី សៀវភៅពុម្ព (តែឆ្នាំនេះមិនដឹងថាក្រុមសាស្រ្តាចារ្យដែលចេញវិញ្ញាសាប្រលងរក្សាទំលាប់នេះឬក៏អត់) ។ តែអ្នកក៏អាចទៅរៀនគួរបន្ថែមនៅ សាលានាៗផ្សេងៗទៀត ហើយតាមបទពិសោធន៏ខ្ញុំ គឺ មានសាលា២ ដែលឈានមុខក្នុងការរៀនត្រៀម មុននឹងប្រលងចូលវិស័យនេះ ទី១ គឺ វគ្គបំប៉នត្រៀមប្រលងថ្នាក់ជាតិ និង មជ្ឈមណ្ឌលសាស្រ្តាស្លឹករឹត ។ អ្នកអាចសាកសួរពត៏មានអំពីសាលាទាំងពីរតាមរូបខាងក្រោម ៖
៤. ភាសា
បន្ទាប់ពីអ្នកត្រៀមមុខវិជ្ជាគ្រឹះទាំងបីនេះ អ្នកក៏គួរតែត្រៀមនូវភាសាបរទេសផងដែរ ព្រោះការសិក្សាក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្ត មិនថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យពុទ្ធសាស្រ្ត ឬ សាកលវិទ្យាល័យអន្តរជាតិក្តី ការសិក្សាតែងតែយោងតាមឯកសារបរទេស លាយជាមួយពាក្យបច្ចេកទេស ដែលជារឿងពិបាកសំរាប់អ្នកទាំងអស់គ្នាមុនដំបូង ( បារាំង និង អង់គ្លេស) ។ ដូច្នោះបើសិនជាអ្នកបានរៀនភាសាបរទេសទុកមុន គឺ មានផលល្អណាស់ មានហេតុផល១សំខាន់ គឺ ព្រោះជាធម្មតា ការប្រលងថ្នាក់ជាតិតែងតែប្រព្រឹត្តទៅក្រោយពេលសាកលវិទ្យាល័យដទៃ អាចថា ខែ វិច្ឆិកា ខែ ធ្នូ ឬ ខែ មករាឆ្នាំមួយទៀតក៏មាន ចឹងបើអ្នកបានរៀនទុកមុន ពេលចូលរៀនតាមសាលានីមួយៗ អ្នកច្បាស់ជាតាមទាន់មេរៀនដោយការងាយស្រួល ហើយចំនែកគ្រឹះស្ថានភាសាបារាំងមួយចំនួនដែលមានការគាំទ្រច្រើនមានដូចជា IFC ( alliance = អាលឺយង់ ) , Poly Valences , IFL ជាដើម ។
ត្រៀមទុកមុន ពេលរៀនប្រាកដជាតាមទាន់
2 comments
Click here for commentsជាការណែនាំដែលមានសារសំខាន់។ ខ្ញុំយល់ថានិស្សិតគួរសិក្សាមុខវិញ្ជដែលមាន គណិតវិទ្យា គិមីវិទ្យា និង ជីវវិទ្យា.. រហូតទទួលបិញ្ញាប័ត្រ (Bachelor Degree) មុននឹងប្រលងចូលមហាវិទ្យាល័យវេជ្ជសាស្ត្រ។
Replyអរគុណបងប្រុស :)
ReplyConversionConversion EmoticonEmoticon