Link

ហេតុអ្វីបានជាប្រជាជនកម្ពុជាគួរអានសៀវភៅឲបានច្រើន

រូបភាព ពី cambodiawindow.com


មនុស្សគ្រប់រូបតែងដឹងថា ការអានសៀវភៅរមែងតែងផ្តល់ផលវិជ្ជមានជាច្រើន ទៅកាន់ពួកគាត់ តែបើសួរពួកគាត់វិញ ថា ក្រៅពីសៀវភៅដែលត្រូវរៀននៅសាលាតើគាត់បានអានសៀវភៅផ្សេងទៀតដែរឬទេ ?​ ខ្មែរយើងភាគច្រើនតែងគិតថា បញ្ចប់ការសិក្សានៅសាលា គឺ ត្រូវឈប់អានសៀវភៅទៀត ហើយ  តែការពិត មនុស្សគ្រប់រូបត្រូវបន្តអភិវឌ្ឍន៏ខ្លួនជានិច្ច ក្នុងនោះក៏មានផងដែរ គឺ ការអានសៀវភៅ ។

ការអានជាចំណីនៃប្រាជ្ញា និង​ ជាចំណីនៃអារម្មណ៏ - ហ្សង់ហ្វ្រង់ស័រ តាន់

ជាក់ស្តែង ការអានសៀវភៅនៅកម្ពុជាកាលពីអតីតកាល ក៏មានខ្លះផងដែរ តែដោយសារសង្រ្គាម នាំឲបាត់បង់ឯកសារ និង បាត់ស្ទើរអស់ទម្លាប់នៃការអាន,​តែមួយរយៈនេះ ការអានក៏ចាប់ផ្តើមមានសន្ទុះលើកវិញ ហើយកំពុងត្រូវការអ្នកទាំងអស់គ្នា ចូលរួមបង្កើតទម្លាប់ល្អមួយនេះឡើងវិញ ដើម្បីអនាគតប្រទេសកម្ពុជាយើង, 
ដូចនេះសូមចំណាយពេលត្រឹមតែ ៥នាទី ដើម្បី មើលវីដេអូស្តីពី ប្រយោជន៏នៃការអានសៀវភៅ ដូចខាងក្រោម ៖ 




Previous
Next Post »