Link

តោះស្តាប់ ២១គន្លឺះជោគជ័យរបស់សេដ្ឋីប្រាក់លាន ជាភាសាខ្មែរ ទាំងអស់គ្នា




នឹកឃើញកាលនោះ ប្រហែលជា៩ខែមុន ខ្ញុំបានស្តាប់សៀវភៅជាសំលេងមួយនេះ ហើយ

បានអនុវត្តតាមគោលការណ៏ និង គំនិតផ្សេងៗ​របស់អ្នកនិពន្ធ គឺ លោក Brian Tracy ហើយ

សព្វថ្ងៃជីវិតខ្ញុំគឺមានភាពល្អជាងមុន ពិសេសគឺខាងហិរញ្ញវត្ថុនេះឯង ខ្ញុំអាចរកលុយ&មានលុយ

ច្រើនជាង ពេលមុនបានស្តាប់វីដេអូមួយនេះ ដូចនេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា សាកស្តាប់

វីដេអូនេះ២ទៅ៣ដង អាចបើកស្តាប់បណ្តើរ ធ្វើការងារអ្នកបណ្តើរ រួចក្រោយពីបានស្តាប់ ចូរអ្នក

អនុវត្តតាមម្តង១ជំហាន ម្តង១ជំហាន ព្រោះគំនិត និង ការគិតនេះហើយដែលនាំឲ្យពួកគេអាចមាន

ប្រាក់រាប់លានដុល្លារ ។ (វីដេអូនៅខាងក្រោម)



អ្នកមាន និង អ្នកមិនសូវធូរធារ មានដៃ មានជើង ដូចគ្នា ហេតុអ្វី គេមានលុយច្រើន ហើយយើងមិនទាន់មានច្រើនដូចគេ ? ចំលើយ គឺ ការគិត និង ការអនុវត្ត ។ ជួនកាលឪកាសនៅនឺងមុខតែយើងមើលមិនឃើញទៅវិញ


វាមិនមែនជាសៀវភៅជំនាញនោះទេ តែវាជាសៀវភៅដែលបា្រប់អ្នកពី គោលការណ៏ដើម្បីសំរេចជោគជ័យផ្នែកហរិញ្ញវត្ថុ ដែលអ្នកមានប្រាក់ខ្ទង់លានដុល្លារតែងប្រកាន់ខ្ចប់ក្នុងខ្លួន​ ដូចជា

១. គិតធំ

ឧទាហរណ៏ ៖ រយៈពេល៥ឆ្នាំក្រោយ អ្នកនឹងមានប្រាក់ ៥០ម៊ីឺុនដុល្លារ ឬ ១លានដុល្លារ
អ្នកមានប្រាក់ខ្ទង់លាន តែងមានការគិតស្រមៃធំខាងផ្នែកហរិញ្ញវត្ថុសំរាប់ពេលអនាគត បើទោះបីសព្វថ្ងៃខ្លួនមិនទាន់មានប្រាក់ដ៏ច្រើនយ៉ាងនោះក្តី ។ ព្រោះពួកគេដឹងថា​ បើខ្លួនហ៊ានមិនស្រមៃធំ ឬ គិតថាខ្លួនមិនអាចរកប្រាក់ដ៏ច្រើនទាំងនោះបាន លទ្ធផលគឺ ប្រាកដជាមិនអាចរកបា្រក់បានច្រើន
តែផ្ទុយទៅវិញ បើសិនជាពួកគេប្រាប់ខ្លួនឯងថា ប្រាកដជាមធ្យោបាយអាចរកបានមែន នោះពួកគេនឹងប្រឹងឲ្យអស់ពីលទ្ធផលដែលពួកគេមាន ធ្វើយ៉ាងណាឲ្យសំរេចគោលដៅខាងលុយកាក់របស់ខ្លួន ។



១៧.សេពគប់ត្រូវមនុស្ស ពិសេសមនុស្សពូកែខាងលុយកាក់

យើងទាំងអស់គ្នា រមែងតែងឃើញពួកអ្នកមាន ពួកគេតែងតែនៅជាមួយអ្នកមានដូចគ្នា, ហេតុអ្វី ?
ចំលើយព្រោះពួកគេ មានគោលដៅស្រដៀងគ្នា ហើយ អាចជួយគ្នាទៅវិញទៅមក, ការសេពគប់នេះពិតជា ជួយអ្នកបានយ៉ាងច្រើន ដើម្បីឲ្យឈានទៅរកភាពមានបាន ។ ជាក់ស្តែង ដូចជាពេលអ្នកខ្វះទុន​ ឬ ចង់បើកអាជីវកម្មមួយ ហើយត្រូវការគ្នាមកពិភាក្សារកគំនិតល្អ ធ្វើម្ត៉េចទើបអាចលក់ដាច់ជាដើម .... សាកស្រមៃទៅមើល ១.បើអ្នកសេពគប់តែជាមួយអ្នកលេងល្បែងមិនគិតធ្វើការ រកស៊ីអ្វី ២.បើអ្នកសេពគប់ជាមួយអ្នកពូកែរកស៊ី ឬ អ្នកមាន... តើជំរើសមួយណា ដែលអាចជួយអ្នកឲ្យសំរេចគោលដៅផ្នែកលុយកាក់នេះបាន ?


មានជាច្រើនចំនុចទៀត ហើយអ្នកទាំងអស់គ្នា​​ ក៏អាចស្តាប់វាបានតាមវីដេអូខាងក្រោម ៖






Previous
Next Post »