ការប្រលងថ្នាក់ជាតិជ្រើសរើសនិស្សិតវិស័យសុខាភិបាលនឹងត្រូវប្រារព្ធនៅថ្ងៃទី
២៦ ២៧ ខាងមុខនេះហើយ ដែលមានការចូលរួមប្រលងពីសិស្សជាច្រើនពាន់អ្នក ។
គូសបញ្ជាក់ផងដែរ អត្ថបទនេះខ្ញុំសរសេរឡើងដើម្បីជាជំនួយដល់អ្នករាល់គ្នា
ព្រោះខ្ញុំបានឆ្លងកាត់ការប្រលងថ្នាក់ជាតិនេះមុនអ្នក ហើយដូចនេះខាងក្រោមនេះជារឿងមួយចំនួនដែលអ្នកគួរដឹង ៖
១. អ្នកគួរទៅមណ្ទលមុនម៉ោង
នឹកឃើញកាលឆ្នាំដែលខ្ញុំប្រលងថ្នាក់ជាតិនេះ មានមិត្តភក្តិយើងខ្លះ
បែរជាមកយឺតទៅវិញ យឺតដល់ទៅប្រហែល ១៥នាទី
ដែលជាការនាំឲ្យខាតពេលដល់ការប្រលងដ៏សំខាន់នេះ ។ ផ្លូវអាចនឹងស្ទះ
តែបើអ្នកមកមណ្ទលប្រលងមុនពេល១ម៉ោង
អ្នកប្រាកដជាមានសុវត្ថភាពផ្លូវចិត្តជាងអ្នកដែលមកថ្នាក់យឺត ។ សាកគិតទៅមើល ឧទាហរណ៏
បើការប្រលងចាប់ផ្តើមម៉ោង ១ៈ៣០នាទី បើអ្នកចេញពីផ្ទះយឺតម៉ោង រវល់តែខ្វល់ពីការប្រលងផង
ស្ទះផ្លូវផង មេឃក៏ក្តៅទៀត ពេលនោះអារម្មណ៏អ្នកនឹងមិនមូល ដែលអាចជះឥទ្ធិពលលទ្ធផលប្រលង
។
ដូច្នោះសំនូមពររបស់ខ្ញុំ គឺ ចង់ឲ្យអ្នកទាំងអស់គ្នា ទៅមណ្ទលប្រលងមុនម៉ោងបន្តិច
។
សាកគិតទៅមើល ឧទាហរណ៏ បើការប្រលងចាប់ផ្តើមម៉ោង ១ៈ៣០នាទី បើអ្នកចេញពីផ្ទះយឺតម៉ោង រវល់តែខ្វល់ពីការប្រលងផង ស្ទះផ្លូវផង មេឃក៏ក្តៅទៀត ពេលនោះអារម្មណ៏អ្នកនឹងមិនមូល ដែលអាចជះឥទ្ធិពលលទ្ធផលប្រលង
២.. អ្នកអាចយកឯកសារទៅមើលក្នុងមណ្ទលប្រលង មុនពេលប្រលងក្នុងថ្នាក់បាន
អាចជាកំហុសមួយបើសិនជាអ្នក ទៅមណ្ទលប្រលងមុន
ហើយមិនបានយកឯកសារត្រៀមប្រលងមកមើលរំលឹកខ្លះ ។ អ្នកអាចបាយថ្ងៃត្រង់ ម៉ោង១០ ឬ ម៉ោង១១
រួចចេញពីផ្ទះមកមណ្ទលប្រលងប្រហែលម៉ោង១២,រួចមើលឯកសារទាំងនោះម្តងទៀត
តែគួរមើលលក្ខណៈស្រាលៗល្មមៗបានហើយ បើតាមគំនិតខ្ញុំ ព្រោះអ្នកបានរៀនត្រៀមយូរមកហើយ
ហើយធ្វើបែបនេះដើម្បីជៀសវាងការប្រើខួរក្បាលច្រើនពេក មុនពេលប្រលង ។
អ្នកអាចយកមេរៀនទៅរំលឹកខ្លះៗ មុនពេលប្រលង តែគួរមើលលក្ខណៈស្រាលល្មមៗបានហើយ
៣. ចេះលំហាត់ណា អ្នកត្រូវធ្វើលំហាត់នោះមុន
អ្នកត្រូវធ្វើលំហាត់ណា ងាយជាងគេចំពោះអ្នក ហើយ
បើសិនជាក្នុងពេលប្រលង អ្នកត្រូវតែធ្វើលំហាត់ណា
ដែលអ្នកចេះមុន បើសិនជាអ្នកគាំងប្រហែលជា៥នាទីនៅលំហាត់នោះ អ្នកត្រូវតែប្តូរលំហាត់ភ្លាម
ព្រោះពេលវេលាសំរាប់ប្រលងមិនមានច្រើននោះទេ។
អ្នកត្រូវធ្វើលំហាត់ណា ងាយជាងគេចំពោះអ្នក ឬបើអ្នកគាំងប្រហែល ៥នាទី នៅលំហាត់នោះហើយ អ្នកត្រូវតែប្តូរទៅលំហាត់ផ្សេង ដើម្បីសន្សំពេល
៤. ប្រើសមត្ថភាពអ្នក
រឿងសំខាន់មួយនេះ គឺ អ្នកត្រូវច្បាស់ក្នុងចិត្តឲ្យហើយ គឺ
ប្រលងដោយសមត្ថភាពអ្នកពិតៗ អ្នកមិនត្រូវពឹងលើកការបើកចំលង
ព្រោះក្នុងថា្នក់មានគ្រូអនុរក្សចាំត្រួតពិនិត្យ ហើយជាពិសេស គឺ អ្នក
គួរគិតពីចំនេះដឹង ព្រោះបើសិនជាអ្នកបើកមើលបានដោយចៃដន្យឬអាចជាប់បានតាមរូបភាពផ្សេងៗនោះ
នៅថ្ងៃមុខអ្នកតើវិស័យសុខាភិបាលយើងនឹងរីកចំរើនដែរឬទេ ? អ្នកគួរប្រលងដោយសមត្ថភាពព្រោះបើអ្នកជាប់មានន័យថា អ្នកខ្លាំង
អ្នកពិតជាសមនឹងក្លាយជា គ្រូពេទ្យដ៏ល្អសំរាប់ប្រទេសកម្ពូជាយើង ។ ហើយម្យ៉ាងទៀត
ការប្រលងគឺ មានពេលមិនច្រើននោះទេ ទោះបើអ្នកអាចបើកមើលសំណៅឯកសារបាន ក៏មិនបា្រកដថាអាចបានលទ្ធផលល្អនោះទេ
ព្រោះសំណួរមានច្រើន រវល់តែរកមើល ដល់ម៉ោងបាត់ ( និយាយបែបនេះ
ព្រោះកាលឆ្នាំខ្ញុំប្រលង ខ្ញុំសរសេរលឿនគួរសម ហើយល្មមសរសេរចប់គ្រប់ចំលើយ គឺ
សល់ពេលមិនដល់១០នាទីផងកាលនោះ ចឹងសាកគិតលមើលថា
បើអ្នករវល់លបមើលឯកសារតើអ្នកអាចសរសេរបានប៉ុន្មានចំលើយ )
អ្នកត្រូវប្រលងដោយប្រើសមត្ថភាពអ្នក១០០%
៥.សំណួរ១ចំនួនដែលខ្ញុំចង់ឲ្យអ្នកឆ្លើយ
អ្វីជាមូលហេតុដែលអ្នកចង់ធ្វើជាគ្រូពេទ្យ ?
លុយ ឬ ចង់ជួយជីវិតប្រជាជនកម្ពុជាយើង ។
អ្នកប្រហែលជាឆ្លើយថា ចង់ជួយជីវិតប្រជាជន បើចឹងមែនខ្ញុំគាំទ្រអ្នក ហើយ
ជូនពរអ្នកឲ្យជាប់ក្នុងការប្រលងនេះ ។
ហើយអ្នកគួរដឹងផងដែរ ថា អាជីពជាគ្រូពេទ្យនេះ
បើធ្វើការរដ្ឋ គឺ ធ្វើការដូរប្រាក់ខែទេ
ហើយសព្វថ្ងៃប្រាក់ខែក៏មិនច្រើនដូចអ្វីដែលអ្នកបានគិតនោះដែរ ចឹងបើអ្នកគិតពីលុយ
ជាងការជួយជីវិតប្រជាជនសូមពិចារណាម្តងទៀត ។ ឬ សាកសួរសំណួរមួយនេះ ៖
បើអ្នកមានលុយ១ពាន់លានដុល្លារក្នុងដៃ ឬ លុយចាយមិនអស់
តើអ្នកនឹងនៅតែចង់ធ្វើជាគ្រូពេទ្យជួយមនុស្សទៀតឬ ?
បើចំលើយអ្នកថា ឈប់ នោះ
អ្នកប្រហែលមិនមែនស្រលាញ់អាជីពគ្រូពេទ្យនេះប៉ុន្មានទេ ពោលគឺ អ្នកធ្វើការដើម្បីលុយ ។
(ចំពោះខ្ញុំអ្នកគួរយ៉ាងហោចណាស់ក៏គួរនៅកណ្តាល គឺ ស្រលាញ់ការជួយមនុស្ស និង
ចង់មានអាជីពមួយដែលមានប្រាក់កំរៃខ្ពស់ផងដែរ)
បើអ្នកមានលុយ១ពាន់លានដុល្លារក្នុងដៃ ឬ លុយចាយមិនអស់ តើអ្នកនឹងនៅតែចង់ធ្វើជាគ្រូពេទ្យជួយមនុស្សទៀតឬ?
បន្ថែម ៖ .អ្វីៗក៏អាចយឺតយ៉ាវខ្លះផងដែរ
ឆ្នាំដែលខ្ញុំប្រលង កាលវិភាគ គឺ ម៉ោងពេលល្អណាស់
តែជាក់ស្តែង ការប្រលងក៏មានការយឺតយ៉ាវខ្លះផងដែរ កាលនោះ ម៉ោងគិមីវិទ្យា គឺ
ទំរំុចប់គឺ ដល់ម៉ោងប្រហែល ៥ ជិត ៦ ហើយពេលនោះ ខ្ញុំក៏ដោយ មិត្តភក្តិខ្ញុំក៏ដោយ គឺ
ឃ្លានយ៉ាងខ្លាំង ព្រោះពួកយើង បាយថ្ងៃត្រង់ទាំងពី ម៉ោង ១០ ព្រឹក និយាយ ដូច្នោះ គឺ
ខ្ញុំគ្រាន់តែចង់ឲ្យអ្នក យកអាហារទៅញុុំ ឬ ទិញអាហារសំរាន់ ដើម្បីញុំនៅក្រោយពេលប្រលងជីវវិទ្យាចប់
។
ជាចុងក្រោយ សូមជូនពរអ្នកទាំងអស់គ្នា
ប្រលងជាប់គ្រប់ៗគ្នា ។
ConversionConversion EmoticonEmoticon